ទឹកខៅ្ម ជាខេត្តមួយនៅដែនដីកម្ពុជាក្រោមដែលភាសាសាម័ញ្ញតែង
និយមហៅថាជ្រោយទឹកខៅ្មព្រោះជាជ្រោយនៅចុងកាត់មាត់ញកសិ្ថត
នៅបែកខាងលិចនៃប្រទេសគឺដែនដីកម្ពុជាក្រោម ។
ទីប្រជុំជនដ៏សំខាន់នៃតំបន់នេះគឺ ទីក្រុងទឹក ខៅ្ម ដែលជាដែនដីកោះហ៊ុំ
ព័ទ្ធដោយដងសឹ្ទង ដូចក្រឡាច័ក្រ ។
ទីក្រុងទឹកខៅ្ម ត្រូវបានតភា្ជប់ដោយផ្លូវជាតិ លេខ ១ A និងផ្លូវជាតិលេខ
៦៣ ដែលមានរយៈចមា្ងយពីទីក្រុងពៃ្រនគរ ( Sài Gòn ) ប្រវែង ៣៨០ Km
និងពីទីក្រុងព្រែកឫស្សី ( Cần Thơ) ប្រវែង ១៨០ Km គេមិនត្រឹមតែ
អាចធើ្វដំណើរ ទៅកាន់ទីក្រុងទឹកខៅ្មតាមផ្លូវគោកតែគេ អាចទៅបានតាម
ផ្លូវទឹកដោយស្រួលទៀតផង ។
ផែនទីខេត្តទឹកខ្មៅ អំពីពាក្យថា ទឹកខ្មៅ និង ពាក្យថា កាម៉ាវ ក្នុងភាសាយួន៖ពាក្យថា «ទឹកខ្មៅ» កើតឡើងដំណាលគ្នានឹង ពេលដែលជនជាតិដើម
ខ្មែរក្រោមបានចូលទៅកាប់ខ្លាឆ្ការព្រៃដើម្បីតាំងទីលំនៅក្នុងតំបន់នេះមុន
គេបង្អស់ ។
ហេតុដែលនាំជនជាតិដើមខ្មែរក្រោម ហៅខេត្តនេះថា «ទឹកខ្មៅ»នោះ គឺ
ដោយពេលដែលជនជាតិដើមខ្មែរក្រោមបានមកតាំងទីលំនៅក្នុងតំបន់
នេះមុនដំបូង គឺជាតំបន់ព្រៃក្រាស់ និងមានស្លឹកឈើជ្រុះគរនៅនឹងទឹក
បណ្តាលឲ្យទឹកក្នុងតំបន់នេះទៅ ជាខ្មៅមានសត្វឈ្លើងច្រើន ។ ក្រោយ
ពីកាប់ឆ្ការនិងបានតាំងទីលំនៅក្នុងតំបន់នេះ ពលរដ្ឋជនជាតិដើមខ្មែរក្រោម
បានហៅខេត្តនេះថា «ទឹកខ្មៅ» ជា រៀងរហូតមកដល់សព្វថ្ងៃ ។
ចំណែកជនជាតិយួនវិញ ពេលបានចូលដល់ទឹកដីកម្ពុជាក្រោមនៅសត
វត្សរ៍ទី ១៧ តាមរយ:ព្រះបាទជ័យជេដ្ឋាទី ២ (១៦១៨-១៦២៨) ដែល
វង្វេងនឹងសម្រស់ស្រីយួននោះ បានឮជនជាតិដើមខ្មែរក្រោមហៅតំបន់
ខេត្តនេះ ថា«ទឹកខ្មៅ» យ៉ាងនេះ ក៏នាំគ្នាហៅតាមសំនៀងខ្មែរក្រោមម្ចាស់
ស្រុកមិនច្បាស់ថា «កាម៉ាវ» (Ca Mau) ទៅវិញ រហូតដល់សព្វថ្ងៃ ។
បើយើងប្រៀបធៀបរវាងពាក្យខ្មែរថា«ទឹកខ្មៅ» និងពាក្យយួនថា «កាម៉ាវ»
ថាតើពាក្យមួយដែល មានអត្ថន័យនោះ គឺយើងសង្កេតឃើញដូច្នេះពាក្យ
ថា «ទឹកខ្មៅ» មកពីពាក្យ «ទឹក» បូកនឹង ពាក្យ «ខ្មៅ» ។
ពាក្យថា «ទឹក» បើយោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ
គណ:មហានិកាយ ជោត ញ្ញាណោ (ជ.ណ) បោះពុម្ភឆ្នាំ ១៩៦៨ បាន
ពន្យល់ ថា [ទឹក ន.(បា ទក) ធាតុរាវ,តាមកំណើត ដើមឥត ព័ណ៌ ឥតក្លិន,
ជារបស់មានប្រយោជន៍ដ៏សំខាន់ សម្រាបើពួកមនុស្សសត្វ , មានត្រូវផឹក,
ងូត ជាដើម] ។
ពាក្យថា «ខ្មៅ» បើបើយោងតាមវចនានុក្រមខាង លើដដែលបានពន្យល់
ថា [ខ្មៅ គុ.ដែលមានព័ណ៌ងងឹតឬព័ណ៌យ៉ាងធ្យូង ។ ពាក្យផ្ទុយ ស ]
រួមស័ព្ទ(ពាក្យ)ទាំងពីរនេះចូលគ្នាបានទៅជា «ទឹកខ្មៅ» ដែលមានន័យថា
«ទឹកដែលមានព័ណ៌ខ្មៅ» គឺសំដៅទៅលើ«ស្លឹកឈើដែលធ្លាក់គរទៅនឹង
ទឹកយូរថ្ងៃបណ្តាលឲ្យទឹកខ្មៅ» មិនមែនទឹកខ្មៅសម្រាប់សរសេរឡើយ ។
ចំណែកពាក្យ កាម៉ាវ ក្នុងភាសាយួនដែលសរ សេរថា Cà Mau នេះគឺគ្មាន
ន័យទេអក្សរសាស្ត្ររបស់យួន ។ ពាក្យថា Cà Mau នេះ គឺជាអក្សរយួន
សរសេរតាមសំនៀងខ្មែរ ។
ទីតាំងភូមិសាស្រ្ត៖ខេត្តទឹកខៅ្ម មានទីតាំងព្រំប្រទល់ទិសខាង ជើងជាប់នឹងខេត្តក្រមួនស
( Kiên Giang )ខាងកើត ជាប់នឹងខេត្តពលលាវ ( Bạc Liêu ) និងសមុទ្រ
ខាងកើតខាងត្បូងជាប់នឹងសមុទ្រខាងកើតនិងព្រំប្រទល់ខាងលិចជាប់
ឈូងសមុទ្រថៃ ។
ខេត្តទឹកខៅ្មមានផី្ទដីសរុប ៥.២១១ គីឡូម៉ែត្រ ការ៉េ ក្នុងនោះ
· ដីព្រៃមាន ១០០.៦០០ ហិចតា
· ដីស្រែមាន ១៣០.៥១៣ ហិចតា
· ព្រៃឈើកសិកម្មមាន ៣៣.៥៩១ ហិចតា
· ដីចំការមាន ៨.៣៣៤ ហិចតា
· ផី្ទដីជលផលមាន ២០៤.៣៨១ ហិចតា
ឆេ្នរសមុទ្រខាងលិចមានប្រវែង ៤៥ គម ជាប់និងឈូងសមុទ្រថៃ ឯឆេ្នរ
ខាងកើតមានប្រវែង ១០៤ គម ជាប់និងសមុទ្រខាងកើត ។
រដា្ធបាលភូមិសាស្រ្ត៖
ខេត្តទឹកខៅ្មសព្វថៃ្ង ត្រូវបានរបបកុម្មុយនិស្ត យួន បែងចែកជាទីក្រុងចំ
នួន ១ និង ៨ ស្រុក មាន ៩៧ ចំនួនខ័ណ្ឌ សងា្កត់ ឃុំ ក្នុងនោះចែកជា
៨ សងា្កត់ ៨ ទីរួមស្រុក និង ៨១ ឃុំ ។
ប្រជាជន៖
ខេត្តទឹកខៅ្ម មានប្រជាជនសរុប ១.១៦៥. ៨៧៦ នាក់ ។
ប្រជាជនរស់នៅតំបន់ទីប្រជុំជនមាន ២២០. ៦៥០ នាក់ នៅតាមជនបទ
មាន ៩៤៥ .២ ២២៦ នាក់ ។
ប្រវតិ្តសងេ្ខប៖សិលាចារឹកនៅបា្រសាទបាំ្រលែ្វង (Năm Căn) នៅខេត្តទឹកខៅ្ម ដែល
បានចារឡើង ដោយ ព្រះរាជកុមារគុណវរ័្មន ក្នុងសតវត្សន៍ទី ៦ នៃគ្រឹស្ត
សករាជបានរៀបរាប់អំពីប្រវតិ្តរបស់ទ្រង់ផា្ទល់ ។ ព្រះរាជកុមារ ឬ ផាន់
តាង ចេង បើសរសេរជាភាសាចិនជាព្រះរាជបុត្តរបស់ព្រះនាងកុលប្រ
ភាវតី និងកោណិ្ឌន្យជ័យវរ្ម័នដែលបានសោយទីវង្គត នៅឆាំ្ន ៥១៤ នៃ
គ្រឹស្តសក្ករាជ ។
ព្រះអង្គជាព្រះរាជបុត្តនៃព្រះមហាក្សត្រដែលជាព្រះច័ន្ទនៃរាជវង្ស
កោណិ្ឌន្យព្រះអង្គបានត្រួតត្រាកាន់កាប់តំបន់មួយ ដែលបីតារបស់ទ្រង់
បានកសាងនៅលើទីទឹកភក់ នៅស្រុកទឹកខៅ្ម ខេត្ត ព្រែកឫស្សីកម្ពុជា
ក្រោម ។
ស្រុកទឹកខៅ្ម សព្វថៃ្ងបានកា្លយជា ខេត្តមួយមានឈ្មោះទឹកខៅ្មយួន
ហៅកាម៉ាវ (Cà Mau) ។ ឈ្មោះថា ទឹកខៅ្ម ព្រោះជ្រោយទឹកខៅ្មប្រ
ជុំដោយដងសឹ្ទងនិងព្រែកជាច្រើនដែលទឹកនៃដង សឹ្ទងព្រែកទាំងនេះ
គឺទឹកនៅជ្រោយដែលសិ្ថតចន្លោះសឹ្ទងបាយហាប់និង ដាំកិន មាន
ពណ៍ខៅ្ម ។
មួយវិញទៀតពាក្យថា ជ្រោយទឹកខ្មៅមានដើមកំណើតក្នុងសម័យព្រះ
បាទសូរិយាវរ័្មនទី ២ ហើយតំបន់នេះ បើតាមសៀវភៅសរសេរដោយដៃ
របស់ព្រះតេជព្រះគុណ ថាច់ ប៉ាង បានពន្យល់ថា ព្រះមហាក្សត្រសូរិយា
វរ័្មនទី ២ បានចាត់តាំងឲ្យពញ្ញាតេជោទៅស្រុកបាសាក់ដើម្បីបំពេញ
បេសកកម្មត្រួតត្រាឆេ្នរសមុទ្រ ខាងត្បូង ។ ពញ្ញាតេជោបានប្រមូល
អ្នកស្រុកនៅ ជ្រោយទឹកខ្មៅនៅកនែ្លងដែលព្រះអង្គមា្ចស់ខែ្មរមួយអង្គ និងព្រះអង្គមា្ចស់ក្សត្រីលាវបានបងើ្កតនៅរាជ ធានីមួយរបស់ព្រះអង្គ ។
ព្រះអង្គបានប្រទានឈ្មោះ ថា ជ្រោយខែ្មរ ។ ពាក្យថា ជ្រោយខែ្មរ បាន
កា្លយទៅជាជ្រុងខែ្មរ ។ ជ្រុងខែ្មរ សព្វថៃ្ង ជាភូមិសា្ថនប្រមូលផ្ដុំនៃជន
ជាតិដើមខ្មែរក្រោម និងមានវត្តមួយឈ្មោះថា វត្ត ជ្រុងខែ្មរ ។
លោកតា តាំង ហើស ដែលគាត់ទើបតែអនិ ច្ចធម្មក្នុងជនា្មយុ ៩២
ឆ្នាំ កាលពីឆ្នាំ ២០០៥ និង លោកយាយ តាំង តូយ លិន បានអនិច្ច
ធម្មកាលពីឆ្នាំ ២០០៩ ក្នុងជនា្មយុ ៧៩ ព្រឹទា្ធចារ្យទាំងពីរនេះ មាន
ស្រុកកំណើតនៅស្រុកភូមិរាជគុយ (រាជត្រកូល) ឃុំវាលស្រីស្រ
ណោះស្រុកព្រះបាទ ជាន់ទុក ( Trần Văn Thời ) នៃខេត្តទឹកខ្មៅ
និងចាស់ទុំជាច្រើនទៀត បានឲ្យដឹងថា មុនសង្គ្រាមលោកទី ១
(សង្រា្គម លោក លើក ទី ២ ១៩៤៥ ) គឺមុនការកាប់សមា្លប់ខែ្មរ
ដោយរបបយួនយៀកមិញ ។ តំបន់ជ្រោយខែ្មរឬ ជ្រោយទឹកខៅ្ម)
គឺមានសុទ្ធតែជនជាតិដើមខែ្មរក្រោម រស់នៅ ។ ខែ្មរក្រោមទាំង
នេះភាគច្រើនបានចំណាក ស្រុកមានពីស្រុកព្រះត្រពាំង (Trà Vinh)
មករស់នៅ ។ ខែ្មរក្រោមទាំងនេះមានជីវភាពធូរធារណាស់ក្នុងមួយ
គ្រួសារៗមានដីសែ្ររាប់រយហិតតា មានផ្ទះ ក្បឿង ជញ្ជាំងកា្ដរ សសរ
ផ្ចិក សា្មច់ធំៗ សត្វក្របីរាប់សិបនឹម ។ ឯជនជាតិយួននិងចិនមានមក
រស់នៅលាយលាំតិចតួចជនយួនទាំងនេះមួយចំនួនមកស៊ីឈ្នួលខែ្មរ
ក្រោមនិងបានសុំទិញសុំចែកស្រែចំការសែ្ររបស់ខែ្មរក្រោមតាំងជា
លំនៅជាបណើ្ដរៗ។
ក្រោយការកាប់សមា្លប់ខែ្មរនៅឆាំ្ន ១៩៤៥ ជនជាតិបានយួនមករស់នៅ ច្រើនឡើងៗជាលំដាប់នៅខេត្តទឹកខ្មៅ ។ ពួកជនជាតិយួនមកតាំងទី
លំនៅក្រោយឆាំ្ន ១៩៤៥ សុទ្ធតែជាខែ្សស្រឡាយនឹងក្រុមយួនយៀក
មិញ (Việt Minh) ពួកគេចូលមកទន្រា្ទនកាន់កាប់ដី សែ្រចំការខែ្មរ
ក្រោមដោយស្រស់ៗ ។
ឯជនជាតិដើមខែ្មរក្រោម ដែលបានរួចខ្លួនពី ការកាប់សមា្លប់របស់យួន
យៀកមិញនោះ គឺភាគច្រើនបានរួចខ្លួនដោយការរត់គេចទៅប្រមូលផ្ដុំ
នៅគ្នាត្រង់ម្ដុំស្រុកយ៉ារ៉ាយ ស្រុកហូផុង នៃខេត្តពលលាវ និងហួសទៅ
នៅតំបន់ដែលមានខែ្មរក្រោមរស់ នៅច្រើន ឯខេត្តឃាំ្លងជាច្រើនទៀត
ផង ។
បនា្ទប់ពីការកាប់សមា្លម់បានផុតរលត់ទៅខែ្មរក្រោមបានវិលមករស់នៅ
ក្នុងភូមិសា្ថនរបស់ខ្លួនវិញ មានតិចតួចណាស់ ព្រោះពួកគាត់នៅតែដក់
ជាប់ការភ័យខា្លចរអាអំពើកាប់សមា្លប់ពីរបបយួនយៀក មិញ ។
ការកែប្រែឈ្មោះខេត្ត៖ក្នុងរបបអាណានិគមយួនសម័យយ៉ាឡុង (Gia Long ) មិញម៉ាង (Minh
Mạng ) ១៨០៨ ទឹក ខៅ្មត្រូវបានរបបនេះចាត់ជាស្រុកមួយហៅថា
ស្រុក ឡុងសៀង (Long xuyen ) សិ្ថតក្នុង ខេត្តពាម ( Hà Tiên ) ។
ឆាំ្ន ១៨៨២ តំបន់ទឹកខៅ្ម និង តំបន់ពលលាវ ត្រូវបានចាត់ជាខេត្តមួយ
មានឈ្មោះថាខេត្តពលលាវ ( Bạc Liêu )។
ឆាំ្ន ១៩៥៦ - ១៩៧៥ របបសាធារណរដ្ឋវៀតណាមតំបន់ទឹកខៅ្មត្រូវ
បានចាត់ជាខេត្តមួយឈ្មោះថា អាងស្វៀង (An Xuyên ) រីឯប្រជំជន់
ទឹកខ្មៅ ត្រូវបានដាក់ឈ្មោះថា កា្វង ឡុង ( Quan Long )។
ពីខែកុម្ភៈ ឆ្នាំ ១៩៧៦ ដល់ ឆ្នាំ ១៩៩៦ ក្នុង របបយួនកុម្មុយនិស្ដយួនខេត្ត
ខេត្តអាង ស្វៀង ( An Xuyên ) និងផ្នែកមួយទៀតរបស់ខេត្តពលលាវ
ត្រូវបានរួមបញ្ចូលជាខេត្តមួយដែលមានឈ្មោះជាភាសា យួនថា មិញ
ហាយ( Minh Hải ) ។
ឆាំ្ន ១៩៩៧ ខេត្តមិញហាយ (Minh Hải) ត្រូវ បានចែកជា ២ ខេត្តវិញ
ដដែលគឺ៖
· ខេត្តពលលាវ ( Bạc Liêu )
· ខេត្តទឹកខ្មៅ ( Cà Mau )
តាមសេចកី្ដសមេ្រចរបស់សមាជលើកទី IX នាសម័យប្រជុំទី ១០ កាល
ថៃ្ងទី ០៦ ខែវិច្ឆិកា ឆាំ្ន ១៩៩៦ ដែលក្នុងពេលនោះ ខេត្តទឹកខ្មៅមានស្រុក
ទាំងអស់ចំនួន ៦ ។
វត្តនៅខេត្តទឹកខៅ្មមាន ៧ គឺ៖1. វត្តសិរីមង្គល (ដូវណាយ) Đầu Nai
2. វត្តជ្រុងខែ្មរ (ជ្រោយខែ្មរ) Rạch Giồng
3. វង្សស្រង់ក្របីឃ្លៀច Cao Văn
4. សិរីវង្សាបុបា្ផរាម Tâm Hiệp
5. មុនីវង្សាបុបា្ផរាម (ទឹកខៅ្ម ) Cà Mau
6. រាជគូយ (រាជត្រកូល ) Rạch Cụi
7. សតា្ថបូជនីយារាម ( ញ៉ាមៃថី្ម ) Công Đức Lâm
ដោយ.ថាច់ ប្រីជា គឿនផែនទីខេត្តក្រមួនស(រូបថតៈPN)
ក្រមួនស ជាខេត្តមួយនៅដែនដីកម្ពុជាក្រោមត្រូវបានរដ្ឋាភិបាលយួន ប្តូរឈ្មោះទៅជាភាសាយួនថាខេត្តកៀងយ៉ាង( Kiên Giang) ។ មជ្ឈ
មណ្ឌលរបស់ខេត្តគឺទីក្រុងក្រមួនស (Thành Phố Rạch Giá) ឆ្ងាយ
ពីទីក្រុងព្រៃនគរប្រមាណ ២៥០ គីឡូម៉ែត្រ ឆ្ពោះទៅទិសខាងជើង ។ ខេត្តក្រមួនសទិសឦសានជាប់នឹងខេត្តមាត់ជ្រូក ទិសខាងកើតជាប់
នឹងទីក្រុងព្រែកឫស្សី ទិសអាគ្នេយ៍ជាប់នឹងខេត្តពលាវ ទិសខាងត្បូង
ជាប់នឹងខេត្តទឹកខ្មៅ ទិសខាងជើងជាប់ព្រំដែនប្រទេសកម្ពុជាដែល
មានបន្ទាត់ព្រំដែនប្រវែង ៥៤ គីឡូម៉ែត្រ ទិសខាងលិចជាប់នឹងឈូង
សមុទ្រថៃ ដែលមានបន្ទាត់ព្រំដែនប្រវែង ២០០ គីឡូម៉ែត្រ ។ ខេត្តក្រ
មួនសមានកោះតូចធំជាង ១០០ នៅក្នុងសមុទ្រ ។ ខេត្តក្រមួនសមាន
ផ្ទៃដីចំនួន ៦.២៩៩ គីឡូម៉ែត្រក្រឡា ។
អំពីពាក្យ ក្រមួនស៖ពាក្យថា
«ក្រមួនស» មកពី
ក្រមួន និង
ស ។
ក្រមួនៈ(នាម) វត្ថុមានព៌ណលឿន,លឿនចាស់,លឿនខ្ចី ឬ ព៌ណសក៏
មានជាវត្ថុមានអាការៈ ទន់ល្អិត ធ្វើជាទៀនអុជបាន,កើតពីទឹកឃ្មុំ ។
ក្រមួនមាត់ គឺក្រមួនស្លលាយ នឹងប្រេងនិងគ្រឿងក្រអូបឯទៀតសម្រាប់
លាបបបូរមាត់ ។ សាច់ខ្យងដែលមានពណ៌ លឿន ដូចក្រមួនក៏ហៅ
ថា ក្រមួន ដែរ ។
សៈ (គុណនាម) ដែលមានពណ៌សម្បុរដូចសំឡីកប្បាស, ពណ៌ស,
សំពត់ស, សក្បុស សណាស់ ។
សរុបមក
ខេត្តក្រមួនស មានន័យថា
ខេត្តដែលមានក្រមួនពណ៌ស ។
ទីរួមខេត្តពាម មើលពីខេត្តមាត់ជ្រូក (រូបថត.www.wikipedia.org) ប្រវត្តិ៖
ឆ្នាំ ១៨៣២ ក្រមួនសឋិតនៅក្នុងខេត្តពាម (Hà Tiên) ដែលជាអតីតខេត្ត
ខ្មែរមួយក្នុងចំណោមខេត្តទាំង ៦ នៅកម្ពុជាក្រោមនាសម័យនោះ ។
ឆ្នាំ ១៨៧៦ បារាំងបានចែកភូមិសាស្រ្តនៅកម្ពុជាក្រោម ជា៥តំបន់
រដ្ឋបាលធំៗ ហើយនៅក្នុងតំបន់នីមួយ គេចេញជានិគមតូចៗ មួយ
ទៀតបានជា
ខេត្តពាម (Hà Tiên) ពីដើមត្រូវបានចែកជា ២ គឺ ៖
១.ពាម (Hà Tiên)
២.ក្រមួនស (Rạch Giá)
ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគមទាំងពីរគឺពាម និងក្រមួនស
ត្រូវបានក្លាយជាខេត្តទាំង ២ គឺ
ខេត្តពាម (Hà Tiên) និងខេត្តក្រមួនស
(Rạch Giá)។ ពេលដែលកម្ពុជាក្រោម នៅក្រោមការកាប់នៃរបប
សាធារណរដ្ឋវៀតណាម(Viẹt Nam Cộng Hoà) ខេត្តពាមនិងខេត្តក្រ
មួនសត្រូវបានអាណានិគមយួនដាក់បញ្ចូលខេត្តទាំងពីរនេះឲ្យទៅខេត្ត
មួយហើយផ្លាស់ឈ្មោះថ្មីជាភាសាយួនមួយទៀតថា ខេត្តកៀងយ៉ាង
(Kiên Giang) ចំណែកខ្មែរក្រោមវិញនៅតែហៅថាខេត្តក្រមួនស តាម
ភាសាជាតិរបស់ខ្លួនដដែល ។
ប្រជាជន៖
នៅខេត្តក្រមួនស មានប្រជាជនទាំងអស់ ក្នុងនោះមានខ្មែរក្រោម
យួននិងចិន ចំនួន១.៦៣៤.០៤៣នាក់ក្នុងមួយគីឡូម៉្រែតក្រឡាមាន
ប្រជាជនចំនួន ២៥៩ នាក់រស់នៅ ៧៨% នៅតាមជនបទនិង ២២% នៅ
ក្នុងទីក្រុង ។ (ស្ថិតិបក្សកម្មុយនីស្តយួនឆ្នាំ២០០៤)
កម្លាំងពលកម្ម៖
សរុបប្រជាជនដែលកំពុងរស់នៅ តែធ្វើការងារនៅក្នុងស្ថាប័នសេដ្ឋ
កិច្ចរួម មាន ៥៥៤.៧២០ នាក់ ក្នុងនោះអ្នកប្រកបមុខរបរជាកសិកម្ម
និងនេសាទមាន៤០២.៥២៦ នាក់ ជាកម្មករមាន ៥០.៣៦១ នាក់ និងអ្នកបំរើក្នុងគ្រុមហ៊ុនេះពាណិជ្ជកម្មមាន ៧៦.៣៧៦ នាក់ ។
រដ្ឋបាលភូមិស្ត្រ៖
បច្ចុប្បន្ន រដ្ឋាភិបាលអាណានិគមយួនបានកែប្រែឈ្មោះភូមិ ឃុំ ស្រុក
នៃខេត្តក្រមួនទៅភាសាយួន និងបានបែងចែករដ្ឋភូមសាស្ត្រចេញជា
ច្រើនភូមិ ឃុំ និងស្រុក ដើម្បីងាយស្រួលពួកគេធ្វើអាណានិគមលើខ្មែរ
ក្រោម ។
ភូមិសាស្ត្រខេត្ត ក្រមួនស បច្ចុប្បន្ន ត្រូវបានបែងចែកចេញជា ១២ ស្រុក
(huyện), និង ទីក្រុង ១ គឺទីក្រុង ក្រមួនស (Rạch Giá) និងទីរួមខេត្ត
១ គឺទីរួម
ខេត្តពាម (Hà Tiên) , ចំនួន ទីរួមស្រុក ឃុំ/សង្កាត់ សរុប
១២០ ក្នុងនោះទីរួម ស្រុកមាន ១០,ឃុំ មាន ៩៧ និង សង្កាត់មាន
១៣ ។ ឈ្មោះស្រុកទាំង ១២ និង ទីរួមខេត្តទាំង ២ ដែល រដ្ឋាភិបាល
អាណានិគមយួនបានប្តូរឈ្មោះទៅជាភាសាយួន៖
១.ទីរួម
ខេត្តពាម Hà Tiên
២.ទីក្រុង ក្រមួនស RạchGiá
៣.ស្រុក ភ្នំម្លូ Kiên Lương
៤.ស្រុក ភ្នំដី Hòn Đất
៥.ស្រុក ឃ្លាំងមឿង Châu Thành
៦.ស្រុក ក្រសាំង Tân Hiệp
៧.ស្រុក ព្រៃរំដេង Giồng Riềng
៨.ស្រុក អំពាចវែង Gò Quao
៩.ស្រុក ព្រែកបី An Biên
១០.ស្រុក អង្គមិញ An Minh
១១.ស្រុក កោះត្រល់ Phú Quốc
១២.ស្រុក ប្រជុំកោះ Kiên Hải
១៣.ស្រុក ខ្វែងទទឹង Vĩnh Thuận
១៤.ស្រុក ទួលអូរមិញ U Minh Thượng
អាកាសធាតុ៖
កម្រិតក្តៅមធ្យមៈ ២៧,៣ ˚˚ C
រយៈពេលក្តៅក្នុងមួយឆ្នាំៈ រដូវប្រាំងៈពី ៧ ដល់ ៨ ម៉ោងក្នុងមួយថ្ងៃ
រដូវវស្សាៈពី ៤ ដល់ ៦ ម៉ោង ក្នុងមួយថ្ងៃ ។
កម្រិតសំណើមមធ្យមភាគ៖ ៨០ ដល់ ៨៣ % ។
សេដ្ឋកិច្ច៖
កសិកម្ម៖
វិស័យសេដ្ឋកិច្ចនៅខេត្តក្រមួនស ពឹងផ្អែកទៅលើការធ្វើស្រូវធ្ងន់ ។
ដីបង្កបង្កើនផលពិតមែនតែមិននៅផ្តុំគ្នា ប៉ុន្តែមួយភាគធំត្រូវបាន
កសិករខ្មែរក្រោមធ្វើនៅតាមជនបទនៃស្រុកនីមួយៗ ។
ធនធានធម្មជាតិ៖
ក្រមួន ស គឺជាខេត្តមួយសម្បូរទៅដោយធនធានធម្មជាតិនៅកម្ពុជា
ក្រោម ។ បច្ចុប្បន្ន ត្រូវបានគេរកឃើញមានវត្ថុធាតុចំនួន ២៣ មុខ
ផ្សេងពីគ្នាដោយ រាប់បញ្ចូលទៅក្នុងក្នុងក្រុមធំៗទាំង ៤ គឺ៖
វត្ថុធាតុដើម ធ្យូងភក់
លោហធាតុ ដែក, ដែក Laterit
ត្បូង រតនោបល_Opal
រែ ថ្មកំបោរ,ថ្មសំណង់ និងថ្មបាយក្រៀមជាដើម ។
វត្ថុធាតុដើមនៅក្នុងដីភាគច្រើនគឺជា វត្ថុធាតុសម្រាប់សាងសង់
ដូចជាស៊ីមុ័ង ចំណែកថ្មកំបោរវិញ ដែលជាវត្ថុធាតុមួយនៅលើ
កំពូលភ្នំជាង ២០ ដែលមានទម្ងន់ប្រមាណជាង ៤៤០ លានតោន
និងទម្ងន់ដែលអាចយកទៅប្រើការមានប្រមាណ ២៤៥ លានតោន ។
ជលផល៖
ក្រមួន ស គឺជាខេត្តមួយ ដែលប្រជាពលរដ្ឋប្រកបមុខរបរជានេសាទ
ត្រីសមុទ្រ មានការរីកចម្រើនផងដែរ ។ ទឹកត្រីកោះត្រល់ (Nước
Mắm Phú Quốc) គឺជាប្រភេទទឹកត្រីមួយដែលជនជាតិយួនបាន
ផលិតចេញពីខេត្តមួយនេះ ហើយលក់នៅលើទីផ្សារជាតិនិងអន្តរជាតិ ដោយបានប្រមូលភោគផលពីទន្លេនិងសមុទ្រដែលជាកេរដំណែល
របស់ជនជាតិដើមខ្មែរក្រោម ។
ប្រព័ន្ធគមនាគមន៍៖
ចាប់តាំងពីរដ្ឋាភិបាលអាណានិគមយួន មក ដាក់នឹមត្រួតត្រាលើ
ជនជាតិដើមខ្មែរក្រោម ពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ដល់បច្ចុប្បន្ន
នេះ ខេត្តក្រ មួនស ត្រូវបានរដ្ឋាភិបាលយួនធ្វើការផ្លាស់ប្តូរហេដ្ឋា
រចនាសម្ព័ន្ធដូចជា ផ្លូវគោក, ផ្លូវទឹក និង ផ្លូវអាកាស ជាដើម ។
ផ្លូវគោក៖
ខេត្តក្រមួនស មានផ្លូវជាតិបណ្តោយប្រវែង ៣១៦ គីឡូម៉ែត្រ, ផ្លូវខេត្ត
មានបណ្តោយប្រវែងប្រមាណ ២១៧ គីឡូម៉ែត្រ, ផ្លូវភ្ជាប់នឹងស្រុក
មានប្រមាណ ៨៣ គីឡូម៉ែត្រ និង ផ្លូវទីក្រុងប្រវែងប្រមាណ ៩២
គីឡូម៉ែត្រ ។
ផ្លវទឹក៖
ផ្លូវទឹកមានប្រវែងប្រមាណ ២.៤០៩ គីឡូ ម៉ែត្រ ។
ផ្លូវទឹកនៅតាមទន្លេ អាចជួយដល់ការនាំចេញនិងនាំចូលនូវមុខ
ទំនិញផ្សេងៗទៅវិញទៅមកនៅតាមតំបន់វាលទំនាបទន្លេមេគង្គនិង
ទីក្រុងព្រៃនគរ ។
ផ្លួវទឹកតាមសមុទ្រ អាចនាំទំនិញចុះឡើងពីទីរួមខេត្តក្រមួនស ភ្ជាប់
នឹងកោះផ្សេងៗ នៅកម្ពុជាក្រោមដូចជា កោះត្រឡាច និង កោះត្រល់
ជាដើម ។
បច្ចុប្បន្ន មានកំពង់ផែសមុទ្រចំនួន ៥ ទៀតនៅ ខេត្តក្រមួន ស កំពុង
ត្រូវបានរដ្ឋាភិបាលអាណានិគមយួនវិនិយោគទុនធ្វើការផ្លាស់ប្តូរ ។
ផ្លូវអាកាស៖
អាកាសយានដ្ឋានកោះត្រល់ និង ក្រមួនស មានផ្លូវចំណតយន្តហោះ
ប្រវែង ១៥០០ ម៉ែត្រសំរាប់ យន្តហោះធុនដែលមានតែ ១០០ កៅអី
ប៉ុណ្ណោះ ។
កេរដំណែលប្រវត្តិសាស្ត្រ៖
ក្រមួនស ជាខេត្តមួយសម្បូរទៅដោយកេរដំណែលប្រវត្តិសាស្ត្រ
Đào Vĩnh Tế) កំពង់ផែអន្តរជាតិ
អូរកែវ (Oc Eo) នៃ មហាណាចក្រ
នគរភ្នំ (ភាសាយួនៈ Phù Nam) និងវត្តអារាមព្រះពុទ្ធ សាសនាថេរ
វាទមានចំនួន ៧៦ វត្ត (វត្តមានឈ្មោះនៅក្នុងបញ្ជីច្បាប់នៃបក្ស
កុម្មុយនិស្តយួន ) ក្នុងនោះមាន វត្តរតនរង្សី ហៅ វត្តចំការត្រើយ
ត្បូងបានកសាង នៅ ឆ្នាំ គ.ស. ១៤១២ ជាដើម ។
ឯកសារយោង៖
អត្ថបទទាក់ទង៖
ប្រវត្តិនៃការតស៊ូរបស់ព្រះសង្ឃខ្មែរក្រោមនៅខេត្តក្រមួនស៖
ដោយ.ថាច់ ប្រីជា គឿននេះជាអត្ថបទដែលបានចុះផ្សាយ នៅលើគេហទំព័រយួនមួយឈ្មោះ
http://www.soctrang-online.net/ អំពីឈ្មោះភូមិស្រុកខ្មែរក្រោមមួយចំនួន
នៅខេត្តឃ្លាំងត្រូវបានប្តូរទៅជាភាសាយួន ដោយរាជវង្សយួន និងរដ្ឋា ភិបាលយួនពីសម័យមុនរហូតដល់បច្ចុប្បន្ន ។
សារព័ត៌មានព្រៃនគរបានបកប្រែមកជាភាសាខ្មែរដើម្បីជាប្រយោជន៍
ដល់ជនរួមជាតិយើងបានជ្រាបដូចតទៅ ។ ជិតបីសតវតវត្សបានរស់
នៅជាមួយគ្នាជនជាតិយួននៅតែប្រើឈ្មោះភូមិសាស្រ្តជាភាសាខ្មែរ
នៅឡើយ ព្រោះឈ្មោះទាំងនោះត្រូវបានជនជាតិដើមខ្មែរក្រោមដាក់
និងនិយមហៅ ជាភាសាខ្មែរតាំងពីបុរាណកាលមកម្ល៉េះ ។ មានឈ្មោះ
ជាច្រើនត្រូវបានអានក្លាយទៅជាភាសាយួន និងសរសេរដូចជាអក្សរ
យួនទៀតផង ប៉ុន្តែវាគ្មានន័យទេបើសិនជាអ្នកអានមិនចេះភាសាខ្មែរ
នោះ ឧទាហរណ៍ដូចជាពាក្យថាខ្សាច់យួនអាននិងសរសេរថាកែសាច់
កេសាច់ ឬ កាយសាច់ (Kẻ Sách Kế Sách Cải Sách) ពាក្យថា
ស្រឡូង យួនអាននិងសរសេរទៅជា ត្រាតឹម (Trà Tâm) ពាក្យថា
បាសាក់ យួនអាននិងសរសេរទៅជា បាថាក់ (Ba Thắc) និងពាក្យស្រុក
ឃ្លាំង យួនអាននិងសរសេរថា សុកត្រាំង (Sóc Trăng) ជាដើម ។
នៅក្រោមរបបស្តេចម៉ិញ ម៉ាង (Minh Mạng)ព្រះមហាក្សត្រយួន
មានបំណងផ្លាស់ប្តូរឈ្មោះភូមិសាស្ត្រជាភាសាខ្មែរនៅកម្ពុជាក្រោម
( Nam Kỳ ) ឲ្យទៅជាពាក្យកម្លាយ ចិន-យួន (Chữ Nho) ដើម្បីធ្វើឲ្យ
ឈ្មោះភូមិសាស្ត្រមានលក្ខណៈវប្បធម៌ជាង ។ ដូចជាពាក្យថាស្រុកឃ្លាំង
យួនធ្លាប់ហៅថាសុកត្រាំង (Soc Trang) នោះ ស្តេចយួនបញ្ជាឲ្យប្រែ
ទៅជាភាសាយួនថា សុងត្រាំង (Sông Trăng) និងទៅជាពាក្យកម្លាយចិន
-យួន ថា ង្វៀកយ៉ាង (Nguyêt Giang) ប្រែថា ព្រែកដួងច័ន្ទ និងខេត្ត
ព្រះត្រពាំង យួនធ្លាប់ហៅថា ត្រាវិញ (Trà Vinh) នោះបញ្ជាឲ្យហៅថា
ត្រាវ៉ាំង (Trà Văn ) វិញ មានន័យថា តែកំណាព្យ ។ប៉ុន្តែឈ្មោះទាំង
នេះដែលបានប្តូរនិងបំរែទៅជាភាសាយួននោះប្រជាជនខ្មែរក្រោមមិន
បានហៅតាមទេ ។
ពេលនៅក្រោមរបបអាណានិគមនិយមបារាំងឈ្មោះភូមិសាស្ត្រទាំងនេះ
ត្រូវបានរក្សាដូចដើម ប៉ុន្តែសម្លេងវិញបែរជាប្រែក្លាយទៅជាសំនៀងយួន
មួយគួរឲ្យអស់សំណើច ឧទាហរណ៍ដូចជាកោះទុង នៅខេត្តឃ្លាំងជាឈ្មោះ
របស់ខ្មែរយួនហៅថា កូវឡាវយ៉ុង (Cù Lao Dung និង Cù Lao Giung
បន្ទាប់មកប្តូរទៅជា (Cù Lao Hùinh Giun Châu) ទៅវិញ ។
នៅក្រោមរបប ង៉ូ ដិញ យ៉េម (Ngo Dinh Diem ) រដ្ឋាភិបាលបានប្តូរ
ឈ្មោះភូមិសាស្ត្រទាំងអស់នេះទៅជាភាសាយួន ប៉ុន្តែចំពោះជនជាតិ
ដើមខ្មែរក្រោមពួកគេនៅតែ ហៅឈ្មោះជាភាសាខ្មែរ ដែលមានមកតាំង
ពីយូរលង់ហើយនោះជាដរាប ។
ឆ្លងកាត់ការបំរែឈ្មោះជាច្រើនលើកច្រើនសារមក និងភូមិសាស្ត្រខ្មែរ
ក្រោមត្រូវបានធ្វើយួនឧបនីយកម្មស្ទើរតែទាំងអស់ហើយក៏ដោយ
ប៉ុន្តែជនជាតិដើមខ្មែរក្រោមនៅតែរក្សាឈ្មោះភូមិសាស្ត្រ តាមរយៈ
ភាសាជាតិរបស់ខ្លួន ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក ដូច្នេះហើយ
បានជាឈ្មោះទាំងអស់នោះត្រូវបានឋិតនៅជានិច្ច ។ ចំពោះឈ្មោះភូមិ
សាស្រ្តមួយៗ តែងតែមានរឿងនិទាននិងបំណកស្រាយមួយឬពីរ
ផ្សេងៗពីគ្នា ។
ក្រៅពីឈ្មោះភូមិឃុំ ស្រុក ខេត្ត ជាដើមត្រូវបានអាណានិគមយួនប្តូរ
ឈ្មោះទៅជាភាសាយួននៅមានឈ្មោះភ្នំ ព្រែក ទន្លេ និងកោះជាដើម
ក៏ត្រូវបានអាណានិគមយួនប្តូរនិងហៅទៅជាភាសាយួនផងដែរ។
ខាងក្រោមនេះគឺជាឈ្មោះភ្នំនៅកម្ពុជាក្រោមត្រូវបានយួនប្តូរទៅជាភាសា
យួន ហើយប្រវត្តិវិទូជនជាតិយួនឈ្មោះ ឡេ ហឿង បានស្រាវជ្រាវ
និងសរសេរនៅក្នុងសៀវភៅ«
ប្រជាពលរដ្ឋយួនកំណើតកម្ពុជា»
(Người Việt Gốc Miên) បោះពុម្ភឆ្នាំ ១៩៦៩ យើងសូមយកមក
ចុះផ្សាយនៅក្នុងទីនេះ ដើម្បីចែកជូនដល់ជនរួមបានជ្រាបដូចតទៅ ។
ឈ្មោះរបស់ខ្មែរឈ្មោះជាភាសាយួន៖
ភ្នំសថ្មរលីង Núi Bạch Thạch Sơn
ភ្នំថ្មភ្លើង Hòn Đá Lửa
ភ្នំដងដាវ Núi Đào Cang
ភ្នំដូនជី Núi Bà Vãi
ភ្នំស្វាយកំព្រា Núi Mô Xòai
ភ្នំរលាំង Núi Mai
ភ្នំចារ Núi Bà Rịa
ភ្នំដងរែក Núi Gành Rái
ភ្នំសេក Núi Bà Kéc
ភ្នំនៅខេត្តមាត់ជ្រូកភ្នំធំ Núi Sập
ភ្នំច្រក់ NÚi Tà Chiếu
ភ្នំតាសូរ Núi Trà Nghinh
ភ្នំដី Núi Hòn Đất
ភ្នំដិន Núi Ca Âm
ភ្នំត្រាស់ Núi Nam Sư
ភ្នំក្រាំងចាយ Núi Tượng Sơn
ភ្នំច្រក់ជើងកង Khê Lập Sơn
ភ្នំឈូក Chút Sơn
ភ្នំត្របែក Tà Bét Sơn
ភ្នំពពាល Bà Xôi Sơn
ភ្នំអកយំ Ất Gium Sơn
ភ្នំពីរ Nam Vi Sơn
ភ្នំខ្ទ័រ Đại Tố Sơn
ភ្នំព្រេងធំ ThôngĐăng Sơn
ភ្នំច្រក់រមាលធំ Đại Bà Đê Sơn
ភ្នំច្រក់រមាលតូច Tiể Bà Đê Sơn
ភ្នំបាត់ព្រះថេរ
ឬ ភ្នំបាថេរ Núi Bà Thê
ឈ្មោះពាម និង ព្រែក ត្រូវបានប្តូរទៅជាភាសាយួនមាន៖ឧកញ៉ាដិន (Gia Định)
ពាមកញ្ជើ Cần Giờ
ពាមព្រែកជ្រោយផ្គាំ Lôi Rạp
ខេត្តមេស (Mỹ Tho)ពាមព្រែកតូច Cửa Tiểu
ពាមព្រែកកំពង់ធំ Cửa Đại
ពាមព្រែកកំពង់ស្នាយ Cửa Balai
ខេត្តលង់ហោរ (Vĩnh Long)
ពាមព្រែកអន្លង់កន Cửa Cổ Chiên
ពាមព្រែកបារាយណ៍ Cửa Bà Rai
ពាមព្រែកខ្សាច់ Cửa Cái Cát
ពាមព្រែកបារាជ Cửa Thủy Cồn
ខេត្តមាត់ជ្រូក (An Giang)
ពាមសែន (Cửa Trấn Gi)
ពាម Hà Tiên
ពាមព្រែកព្រហូត Gành Hào
ពាមព្រែកកំពង់ពុតធ្លេ Bồ Đề
ពាមព្រែកគល់ Rạch Gốc
ពាមព្រែកកំពង់រាប Cưả Bãi Vọp
ពាមព្រែកក្រមួន ស Cửa Rạch Giá
ពាមព្រែកជំនីក Cửa Mương Đào
ពាមព្រែកកំពង់ក្តា Cửa Bé
ពាមព្រែកគ្រួស Cửa Rạch Sỏi
ពាមព្រែកបាស់ Cửa Rạch Đống
ពាមព្រែកបែក Cửa Cà Ba
ពាមព្រែកស្នោ Cửa Tân Dương
ឈ្មោះព្រែកកំពង់ស្រកាត្រី (Biên Hòa)
ទន្លេព្រែកស្មៅចែក Sông Đồng Nai
ទន្លេព្រែកកំពង់ជ្រែ Sông La Buôn
ទន្លេព្រែកកំពង់ទុង Sông Bé
ទន្លេព្រែកកំពង់ផ្ទឺ Sông Là Ngà
ទន្លេព្រែកកំពង់ខ្សាច់ ស Sông Rạch Cát
ទន្លេព្រែកកំពង់តាតាវ Sông An Hòa
ទន្លេកំពង់ខ្មាំង Sông Choai
ទន្លេកំពង់ឈើខ្មៅ Sông Đồng Môn
ទន្លេព្រែកកំពង់គគីរ Sông Bà Ký
ទន្លេព្រែកកំពង់ទឹកសាង Chùa Nước Lộn
ទន្លេព្រែកបីផ្ទះក្បូន Ngã Ba Nhà Bè
ទន្លេកំពូលមាសលង់ Ngã Thủy Vọt
ទន្លេប្រាំពីរមុខ Ngã Bảy
ទន្លេស្វាយកំព្រា Sông Mô Xòai
ព្រៃនគរ (Sài Gòn)ទន្លេកំពង់ក្របី Sông Bến Nghé
ឈ្មោះកោះ
ឈ្មោះរបស់ខ្មែរ ឈ្មោះប្រែជាភាសាយួនកោះត្រល់ Phú Quốc
កោះក្អែក Cù lao Quạ
កោះត្រឡោក Cù Lao Trà Luộc
កោះនាគ Cù Lao Rồng
ខេត្តមាត់ជ្រូក An Giangកោះផ្ងារ Cù Lao Nga
កោះឫស្សីព្រៃ Cù Lao Giêng
កោះក្របី Cù Lao Trâu
កោះក្រោល Cù Lao Tùng Sơn
កោះរមាស Cù Lao Mây
កោះប្រើស Cù Lao Nai
កោះទិន Cù Lao Tân Dinh
កោះជ្រូក Cù Lao Heo
កោះភ្លើង Cù Lao Dao Lửa
កោះឆត្រ Cù Lao Táng Dù
កោះជ្វា Cù Lao Chà Và
កោះស្នែងគោ Cù Lao Năng Gù
កោះល្ពៅ Cù Lao Bí
កោះទុង Cù Lao Giung
កោះព្រះស្ទឹង Cù Lao Mặc Cần Dưng
កោះក្អាតធំ Cù Lao Cồng Cộc Lớn
កោះក្អាតតូច Cù Lao Cồng Cộc Nhỏ
កោះប្បាលខ្លា Cù Lao Tròn
កោះពាក់កន្ទេល Cù Lao Giày
កោះថ្លង់ Bãi Bà Lúa
ឧកញ៉ាដិន Gia Địnhកោះត្រឡាច Đảo Côn Nôn ឬ Đảo Côn Sơn
កំពង់ស្រកាត្រី Biên Hòa
កោះគ្រេច Cù Lao Tân Chanh
កោះក្នុង Cù Lao Cái Tắt
ឈ្មោះទាំងប៉ុន្មានខាងលើដែល សារព័ត៌មានព្រៃនគរ បានចុះផ្សាយ
នោះ មិនទាន់អស់ឈ្មោះភូមិសាស្ត្រខ្មែរ ដែលយួនបានប្តូរឈ្មោះទៅ
ជាភាសាយួននៅឡើយទេ យើងគ្រាន់តែលើកយកឈ្មោះមួយចំនួន
នេះជាឧទាហរណ៍តែប៉ុណ្ណោះ ។
សព្វថ្ងៃឈ្មោះភូមិសាស្ត្រខ្មែរក្រោមនៅកម្ពុជាក្រោមចាប់ពីឈ្មោះភូមិ
ឃុំ ស្រុក ខេត្ត កោះ ព្រែក ទន្លេ និង ឈ្មោះ វត្តអារាម ជាដើមត្រូវ
បានរដ្ឋាភិបាលអាណានិគមយួនប្តូរទៅជាភាសាយួនអស់ហើយ។
ការផ្លាស់ប្តូរឈ្មោះខ្មែរភូមិសាស្ត្រខ្មែរទៅជាភាសាយួនយ៉ាងនេះ និងការ
ទម្លាប់ ហៅផ្តេកផ្តួលរបស់ខ្មែរទៅតាមយួននោះ គឺគ្រោះមហន្តរាយមួយ
យ៉ាងធំសម្រាប់ជាតិយើងក្នុងពេលអនាគតក្មេងៗមិនបានដឹងឈ្មោះភូមិ
សាស្ត្ររបស់ខ្មែរទៀតទេ ។ការដែលមិនដឹងមូលដ្ឋានរបស់ខ្លួនជានរណា
និងការបាត់បង់នូវអត្តសញ្ញាណ គឺជាជំហានធ្វើឲ្យជាតិសាសន៍មួយក្លាយ
ទៅជាតិសាសន៍មួយផ្សេងទៀត។
ដូច្នេះ ការរក្សាឈ្មោះភូមិសាស្ត្ររបស់ខ្មែរឲ្យបានគង់វង្សគឺជាប្រការសំ
ខាន់ណាស់សម្រាប់ជាសក្ខីភាពឲ្យសាធារណជនបានជ្រាបថា ខ្មែរក្រោមគឺជាម្ចាស់ទឹកម្ចាស់ដីនៃដែនដីកម្ពុជាក្រោម ហើយយួនគឺជាអាណា
និគមជនមកត្រួតត្រាលើយើង ៕
ឯការសារយោង៖- Người Việt Gốc Miên (ប្រជាពលរដ្ឋយួនកំណើតកម្ពុជា
ពុម្ភឆ្នាំ ១៩៦៩ ដោយ Lê Hương
ខេត្តឃ្លាំងជាខេត្តមួយដែលមានប្រជាជនខ្មែរក្រោមម្ចាស់ស្រុករស់នៅ
កុះករជាងគេបន្ទាប់ពីខេត្តព្រះត្រពាំងដែលគេបានចាត់ទុកថា មានប្រ
ជាជនខ្មែរក្រោម ប្រហែលជាជាង ៧០ ភាគរយនៃបណ្តាប្រជាជនទូ
ទាំងខេត្តមានវប្បធម៌ ប្រពៃណី ទំនៀម ទំលាប់ និង វត្តអារាម ដែល
ជាដួងព្រលឹងរបស់ជាតិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។
លេខនេះ សារព័ត៌មាន ព្រៃនគរ សូមធ្វើការបង្ហាញ់ដល់មិត្តអ្នក
អានឲ្យបានយល់អំពីដែននៃខេត្តឃ្លាំងដូចខាងក្រោម ៖
I.ចំណុចពិសេស៖១.ទីតាំងភូមិសាស្ត្រ៖ខេត្តឃ្លាំងជាខេត្តមួយនៅដែនដីកម្ពុជាក្រោមខាងជើងជាប់ព្រំ
ប្រទល់នឹងខេត្តព្រែកឫស្សី,ទិសនិរតីជាប់ព្រំប្រទល់នឹងខេត្តពលលាវ,
ទិសឥសានជាប់ព្រំប្រទល់នឹងខេត្តព្រះត្រពាំង និងខាងត្បូងជាប់ជា
មួយឈូងសមុទ្រចិន ។
២.ភោគផលធម្មជាតិ៖ផ្ទៃដីសរុបរួមមាន 3.223 Km2 ផ្ទៃដីកសិកម្ម 249.088 ha ផ្ទៃដីធ្វើស្រែ
188.067 ha ផ្ទៃដីសម្រាប់ ឈើឧស្សាហកម្មសរុប 20.815 ha ផ្ទៃដី
សម្រាប់ឈើ ប្រណីត 40.206 ha ផ្ទៃដីជលផលមាន 41.382 ha ផ្ទៃដី
ដែលជាព្រៃ 16.015 ha និង ផ្ទៃដីជាព្រែក ទន្លេ បឹងបួមាន 72 Km2. ។
II.ប្រជាជន៖ (ព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលយួន)
សរុបប្រជាជនទូទាំងខេត្តមាន 1.191.300 នាក់ក្នុងនោះ ប្រុសមានចំ
នួន 580.642 នាក់ , ស្រីចំនួន 610.658 នាក់ ។ បណ្តាស្ថិតិប្រជាជន
ខាងលើក្នុងនោះប្រជាជនយួន (Kinh) មានចំនួន ៦៤ % ,ខ្មែរក្រោម
មានចំនួន ២៨ % ,ប្រជាជនចិន មាន ៨ % ។
III.រដ្ឋបាលភូមិសាស្ត្រ៖ខេត្តឃ្លាំងបច្ចុប្បន្ន រដ្ឋាភិបាលអាណានិគមបក្សកម្មុយនិស្តយួនបានបែង
ចែក ជា ៨ ស្រុក និង ខ័ណ្ឌ ក្នុងនោះ មាន៖
ទីរួមខេត្ត និង ស្រុក ទាំង ៧ មាន៖
ស្រុក អណ្តូងទឹក (Long Phu)
ស្រុក ខ្សាច់ (Ke Sach)
ស្រុក ជ្រោយ ញ (Vinh Chau)
ស្រុក បាយឆៅ (My Xuyen)
ស្រុក កោះទុង (Cu Lao Dung)
ស្រុក កំពង់ធំ (My Tu)
ស្រុក ពងទឹក (Thanh Tri)
ក្នុងបណ្តាស្រុក និង ខ័ណ្ឌទាំង ៨ ខាងលើ នោះមាន ១០ ឃុំ/សង្កាត់,
៨ ទីរួមស្រុក និង ៨៤ ភូមិ ។ ( ប្រភព Bao Can Tho ជាភាសាយួន )
IV.វត្ត ព្រះពុទ្ធសាសនាខ្មែរក្រោម ៖១.វត្តខ្មែរមានចំនួន ៩២វត្ត ក្នុងនោះរួមមាន៖
ទីរួមខេត្តឃ្លាំង មាន ០៧ វត្ត
ស្រុក អណ្តូងទឹក មាន ១៤ វត្ត
ស្រុក ខ្សាច់ មាន ០៥ វត្ត
ស្រុក ជ្រោយ ញ មាន ២១ វត្ត
ស្រុក បាយឆៅ មាន ១៨ វត្ត
ស្រុក កំពង់ធំ មាន ១៦ វត្ត
ស្រុក ពងទឹក មាន ០៩ វត្ត
ស្រុក កោះទុង មាន ០១ វត្ត
២.សាលាឆទាន មាន ៣២ ។
V.រម្មណីយដ្ឋានវប្បធម៌ខ្មែរក្រោម ៖១.វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យរងបានក្លាយទៅជាសារមន្ទីរជន
ជាតិខ្មែរខេត្តឃ្លាំង៖
មានទីតាំងឋិតនៅខាងត្បូងវត្តឃ្លាំង ទីរួមខេត្តឃ្លាំងគឺជាស្ថាបត្យ
កម្មមួយដែលបានកសាងឡើងតាមរបៀបរចនាបទ្មខ្មែរ ។
សារមន្ទីរនេះ កាលពីមុនត្រូវបានគេស្គាល់ជាសាធារណៈថា វិទ្យា
ស្ថានពុទ្ធ សាសនបណ្ឌិត្យរង នៅ ដែនដីកម្ពុជាក្រោម ត្រូវបាន សម្តេច
នរោត្តម សីហនុ យាងទៅ សម្ភោធកាលពីឆ្នាំ ១៩៤២ ។
ក្រោយពីបារាំងបានប្រគល់កម្ពុជាក្រោម ទៅឲ្យរដ្ឋាភិបាលយួនធ្វើ
អាណានិគម បន្តលើខ្មែរក្រោមនៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៤៩
នោះមកទំនាក់ទំនងរវាងខ្មែរក្រោមនឹងព្រះរាជាណាចក្រកម្ពុជាត្រូវ
បានយួនកាត់ផ្តាច់បន្តិចម្តងៗ ។ កត្តានេះហើយ បានធ្វើឲ្យវិទ្យាស្ថាន
ពុទ្ធសាសនបណ្ឌិត្យរងបញ្ឈប់ដំណើរការ ។ ក្រោយមកត្រូវបានមេ
ដឹកនាំខ្មែរក្រោមក្នុងកងជួរនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន
សំណូមពរឲ្យដាក់វិទ្យាស្ថាននេះធ្វើជាសារមន្ទីរជនជាតិខ្មែរខេត្ត
ឃ្លាំងវិញដើម្បីរក្សាទុកនូវកេរដំណែលដូនតាខ្មែរក្រោមគ្រប់ជំនាន់
មានដូចជាសាស្រ្តាស្លឹករឹត, សំលៀកបំពាក់ខ្មែរពីបុរាណ, ផ្ទះខ្មែរសម័យ
បុរាណ , វត្តអារាម និងវង់ភ្លេងខ្មែរជាដើម ។
បានចូលទស្សនាសារមន្ទីរនេះ យើងនឹងបានជ្រាបនិងបានយល់ពីជីវភាព,
របៀបរបបនៃការរស់នៅរបស់ជនជាតិដើមខ្មែរក្រោមនៅខេត្តឃ្លាំង ។
២.វត្តឃ្លាំង
វត្តឃ្លាំង គឺជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនានិងវប្បធម៌ខ្មែរក្រោមមួយ
ក្នុងចំណោមវត្តខ្មែរក្រោមទាំង ៩១ វត្ត នៅខេត្តឃ្លាំងដែលមានទីតាំង
ឋិតចំកណ្តាលទីរួមខេត្ត ។
វត្តនេះ បានកសាងកាលពី គ.ស. ១៥៣៣ ដោយលោកចៅហ្វាយ
ខេត្តឈ្មោះ ពញាតាត ដែលបានតែងតាំងឡើងដោយ ព្រះបាទ
អង្គច័ន្ទ (១៥១៦_ ១៥៦៦) ។ នៅ ផ្នែកខាងជើងទីរួមខេត្តមាន
ដីផ្នោ ធំមួយកន្លែងដែល ពញាតាត និង ប្រជាជនខ្មែរក្រោមបាន
សម្រេចកសាងវត្តមួយនៅលើផ្ទៃដី ៤ ហិចតា ឲ្យឈ្មោះថា «វត្តឃ្លាំង» ។
បន្ទាប់ មក ពញាតាត និង ប្រជាពលរដ្ឋខ្មែរក្រោម បាននិមន្តព្រះតេជ
ព្រះគុណ ព្រះនាម
សុខ ព្រះជន្មាយុ ៦១ ព្រះវស្សា ដែលសាងផ្នួស
បាន ៤០ ព្រះវស្សា ហើយមានកំណើតគង់នៅវត្តហ្លួងបាសាក់ស្រុក
បាយឆៅខេត្តឃ្លាំង មកធ្វើជាព្រះចៅអធិការដំបូងបង្អស់នៅ វត្តនេះ ។
នៅពេលសង់ព្រះវិហារព្រះសង្ឃបានឲ្យជីកស្រះ ៣ គឺ ស្រះទី ១ ឋិត
នៅទិសឦសាន ស្រះទី ២ ឋិតនៅទិសខាងកើត និង ស្រះទី ៣ ឋិត
ទិសអាគ្នេយ៍ដើម្បីយកអាចម៍ដីមកធ្វើខឿនព្រះវិហារនោះ ។
ស្រះទិសខាងកើតត្រូវបានលុបជិតនៅក្នុង គ.ស.១៩៦២ ។
ព្រះវិហារវត្តឃ្លាំងមានខឿន ៣ ជាន់ ជាតំណាង ព្រះរតនត្រ័យ ។
ខឿនទី ១ មាន ខ្លោងទ្វារចំនួន ៤ ឋិតនៅទិសទាំង ៤ មានរូបយក្ស កាន់ដំបងនៅលើសសរខ្លោងទ្វារទាំងសង ខាង ។ ខាងលើខ្លោង
ទ្វារមានរូបរាហ៊ូចាប់ច័ន្ទព្រមទាំងក្បូរក្បាច់រចនាយ៉ាងប្រណីត ។
នៅលើខឿនទី ២ នៅទិសខាងលិចនិង ខាងកើតមានជណ្តើរ
ពីរៗ នៅទិសខាងត្បូង និង ខាងជើងម្ខាងមួយៗ ។ ខឿនទី ៣
ដែលជាខឿនភ្ជាប់នឹងព្រះវិហារ មាន ជណ្តើរឡើងព្រះវិហារ
ពីរនៅទិសខាងលិច និង ពីរទៀតនៅទិសខាងកើត ។ នៅខាង
ក្នុងព្រះវិហារមានព្រះពុទ្ធបដិមាទ្រង់គ្រឿង មួយ អង្គធំបិទ
មាសសន្លឹក អមដោយព្រះពុទ្ធបដិមាតូចៗជាច្រើនទៀតខ្លះទ្រង់
គង់ខ្លះទ្រង់ ឈរ និង ខ្លះទៀតទ្រង់គង់ព្រះភ្នែន ។ ទ្វារ និង បង្អួច
ទាំងអស់ឆ្លាក់ពីឈើមានក្បាច់ផ្កា ភ្ញីវល្លិ៍ក្បាច់ដកច័ន្ទ និង រូប
ទេវតា យក្សជិះសត្វ ពាហនៈ ជាដើម ។
៣.វត្តសេរីតេជោមហាទប់៖ ជាវត្តខ្មែរក្រោមមួយបានកសាង នៅក្នុងឆ្នាំ គ.ស.១៥៦៩ ឋិត
នៅក្នុងទីរួមខេត្ត ឃ្លាំង បើតាមភូមិ សាស្ត្ររដ្ឋបាលនៃរដ្ឋាភិបាល
អាណានិគមយួន ឥឡូវនេះវត្តសេរីតេ ជោមហាទប់ មានអា
ស័យដ្ឋាន លេខ ៧៣ B វិថី Lê Hồng Phong សង្កាត់ទី ៣ ខ័ណ្ឌ
ទី ៣ ទីរួមខេត្តឃ្លាំង ។
វត្តសេរីតេជោមហាទប់ គឺជារម្មណីយដ្ឋានខ្មែរក្រោមមួយដ៏មាន
ប្រជាប្រិយភាព ព្រោះវត្តនេះមាន ទេសភាពធម្មជាតិដ៏ស្រស់ត្រ
កាល និងមានសត្វជ្រឹងរាប់ពាន់ក្បាលទំនៅលើទ្រនំដើមឈើក្នុង
បរិវេណវត្តយ៉ាងកកកុញជាពិសេសរូបភាពព្រះវិហារប្រកបដោយ
ក្បូរក្បាច់រចនាខ្មែរយ៉ាងស្រស់ប្រិមប្រិយនោះបានទាក់ទាញភ្ញៀវ
ទេសចរណ៍ចូលទស្សនាកំសាន្តមិនតិចឡើយ ។
បច្ចុប្បន្ននេះ បើសិនជាយើងធ្វើដំណើរទៅ ទស្សនាវត្តសេរីតេជោ
មហាទប់នោះ យើងមិនបានឃើញព្រះវិហារទេ ព្រោះព្រះវិហារ
ដ៏មានចំណាស់សម្រាប់ព្រះសង្ឃធ្វើសង្ឃកម្មគ្រប់ពេលនិងជានិម្មិត រូបនៃវប្បធម៌របស់ខ្មែរក្រោមដ៏មានតម្លៃមួយនេះត្រូវបានឆេះដោយ
មិនដឹងមូលហេតុកាលពីរាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០០៧ កន្លង
ទៅនេះ ។
៤.វត្តប្រាសាទគង់៖ ជាវត្តខ្មែរក្រោមមួយមានអាយុចាស់ជាងគេនៅខេត្តឃ្លាំង គឺ
បានកសាងក្នុងឆ្នាំ គ.ស.១២២៤បច្ចុប្បន្ន វត្តនេះឋិតនៅក្នុងភូមិ
ប្រាសាទគង់ ឃុំ កំពង់ដូង (Tham Đôn) ស្រុកបាយឆៅ
( Mỹ Xuyên) វត្តប្រាសាទគង់ ត្រូវបានជនជាតិយួនស្គាល់
ជាសាធារណ៍ថា វត្តតាកយង់ (Chùa Tát Giồng) ព្រោះ ជន
ជាតិយួនគេមិនចេះនិយាយ ភាសាខ្មែរពេលបានចូលមករស់
នៅដែនដីកម្ពុជាក្រោមលើកដំបូងពួកគេមិនបានដឹងអ្វី ទេពេលឃើញម្ចាស់ស្រុកខ្មែរក្រោមនៅតំបន់នេះហៅថាវត្តប្រា
សាទគង់ក៏នាំគ្នាហៅតាមពីពាក្យប្រាសាទគង់ទៅជាសំនៀង
យួនថាតាកយង់ វិញ ។
៥.វត្តសិរីសុខុមស្រឡូង៖វត្តសិរីសុខុមស្រឡូង បានកសាងនៅក្នុងឆ្នាំ គ.ស.១៨១៥ នៅ
ភូមិស្រឡូង ឃុំជ្រោយទឹម ស្រុកបាយឆៅ ។ វត្តនេះ ជនជាតិយួន
និយមហៅថាវត្តជូសាឡូង (Chua Salon) ឬ ជួចែនកេវ(Chua Chen
Kieu) មានន័យថា វត្តចានអម្បែង ព្រោះ ជនជាតិយួនបានឃើញ
ចានអម្បែងជាច្រើនត្រូវ នបិទនៅតាមជញ្ជាំងព្រះវិហារធ្វើជាលម្អ ។
ធ្វើដំណើរដល់វត្តនេះ យើងឃើញមានខ្លោងទ្វារកំពូល ៣ តាម
លំនាំប្រាសាទ អង្គរវត្តមានឆ្លាក់អក្សរឈ្មោះវត្តជាពីរភាសា
ថា«វត្តសិរីសុខុមស្រឡូង»និងជាភាសា យួន ថា ( Chùa
Salon «Chén Kiểu» )។
ពេលបានចូលទៅខាងក្នុងបរិវេណវត្តយើងនឹងបានឃើញនូវ
ទីធ្លាដ៏ទូលាយនិងបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ដោយព្រះ
សង្ឃបានបោសសម្អាតនិងថែរក្សាជាប្រចាំ ។
ក្រៅពីរម្មណីយដ្ឋាន ដែលបានរៀបរាប់មកនេះនៅមានរម្មណីយដ្ឋាន
ជាច្រើន ទៀតជាកេរមរតករបស់ដូនតាខ្មែរក្រោមហើយទីតាំងទាំង
នោះបានផ្តល់ផលប្រយោជន៍ទៅឲ្យរដ្ឋាភិបាលយួនមួយថ្ងៃៗ មិនតិច
ទេនូវប្រាក់ចំណូលដែលទទួលបានពីភ្ញៀវទេសចរណ៍បរទេសដែល
គេបានទៅកំសាន្ត ។
VI.វិស័យសិក្សាអប់រំ៖
ការសិក្សាជាភាសាខ្មែរនៅកម្ពុជាក្រោម ដែលព្រះសង្ឃខ្មែរក្រោមកំពុង
តែសិក្សារាល់ថ្ងៃបានបន្តិចបន្តួចនោះ មិនមែនជាការផ្តល់ឲ្យដោយ
រដ្ឋាភិបាលអាណានិគមយួននោះទេ គឺបានដោយការខិតខំប្រឹងប្រែង
ក្នុងការៗពារពង្រឹងពង្រីកនិងការលះបង់ដ៏ធំធេងរបស់ព្រះសង្ឃ
និងពលរដ្ឋខ្មែរក្រោមគ្រប់កាលការសិក្សារៀនសូត្រអំពីអក្សរ
សាស្រ្ត ខ្មែររបស់ព្រះសង្ឃនិងជនជាតិដើមខ្មែរក្រោមនៅទឹកដី
ខេត្តឃ្លាំងបច្ចុប្បន្នមានពីរផ្នែកគឺ៖
ទី១៖ គឺសិក្សាផ្នែកធម្មវិន័យនៅតាមវត្តនានា
ទី២៖ សិក្សាផ្នែកបាលីនៅសាលាមធ្យមសិក្សាបំពេញវិជ្ជា
បាលីភាគខាងត្បូង ខេត្តឃ្លាំង ដែលភាសា យួន ហៅថា ( Trường
Bổ Túc Văn Hóa Pali Trung Cấp Nam Bộ tỉnh Sóc Trăng ) ។
ការសិក្សានៅតាមវត្តអារាមផ្នែកធម្មវិន័យនេះមាន ៣ ថ្នាក់ គឺ៖
ថ្នាក់ដំបូង ហៅថា «ថ្នាក់ត្រី» វិញ្ញាសានៅក្នុងកម្មវិធីសិក្សាមាន ៧ គឺៈពុទ្ធប្បវត្តិ ( ប្រវត្តិព្រះពុទ្ធសមណគោត្តម )
សាមណេរវីន័យ ( វិន័យរបស់សាមណេរ )
ប្រជុំកងធម៌ (ថ្នាក់ត្រី)
សរសេរតាមអានភាសាខ្មែរ
វេយ្យាករណ៍ភាសាខ្មែរ
តែងសេចក្តីភាសាខ្មែរ និង ភាសាយួន
គណិត (ថ្នាក់ទី ៣ ភាសាយួន)
ថា្នក់ទីពីរ ហៅថា «ថ្នាក់ទោ» កម្មវិធីសិក្សា មាន ៧ វិញ្ញសា គឺ៖អនុពុទ្ធប្រវត្តិ (ប្រវត្តិអគ្គសាវគ្គរបស់ព្រះពុទ្ធ)
ប្រជុំកងធម៌ (ថ្នាក់ទោ)
ព្រះវិន័យក័ណ្ឌ
សរសេរតាមអានភាសាខ្មែរ
វេយ្យាករណ៍ភាសាខ្មែរ
តែងសេចក្តីភាសាខ្មែរ និង ភាសាយួន
គណិត ( ថ្នាក់ទី ៤ ភាសាយួន )
ថ្នាក់បញ្ជប់ហៅថា « ថ្នាក់ឯក » កម្មវិធីសិក្សាមាន ៧ វិញ្ញាសា គឺ៖
អវិទូរេនិទាន ( ប្រវត្តិព្រះពុទ្ធ ២៥ ព្រះអង្គ )
ព្រះអភិធម្ម
ព្រះវិន័យក័ណ្ឌ
សរសេរតាមអានភាសាខ្មែរ
វេយ្យាករណ៍ភាសាខ្មែរ
តែងសេចក្តីភាសាខ្មែរ និង ភាសាយួន
គណិត (ថ្នាក់ទី ៥ ភាសាយួន) ។
ព្រះសង្ឃដែលបានរៀនចប់ទាំង ៣ ថ្នាក់នេះ ត្រូវបានមតិ
សាធារណៈទទួលស្គាល់ក្រៅផ្លូវការ ថា ស្មើនឹងកម្រិតបឋម
សិក្សាផ្លូវលោកជាភាសាយួន គឺថ្នាក់ទី ៥ ។
ចំណែកការសិក្សាអក្សរសាស្ត្រខ្មែរនៅសាលាបំពេញវិជ្ជាមធ្យម
សិក្សាបាលី ភាគ ខាងត្បូង ដែលជា អតីតសាលាបាលីជាន់
ខ្ពស់ខេត្តឃ្លាំងមានទីតាំងនៅក្នុងវត្តឃ្លាំង ទីរួមខេត្តឃ្លាំង នោះ
បច្ចុប្បនគឺជាមជ្ឈមណ្ឌលសិក្សារបស់ព្រះសង្ឃខ្មែរក្រោមនៅគ្រប់ ខេត្តដែលបាននិមន្តទៅគង់នៅដើម្បីបន្តការសិក្សា ។ កម្មវិធី
សិក្សានៅក្នុងសាលានេះ ទូទៅគឺសិក្សាខាងផ្លូវលោកជាភាសា
យួនចំណែកភាសាបាលីនិងភាសាខ្មែរគឺជាការសិក្សាបន្ទាប់
បន្សំបណ្ណោះ ។ ចំពោះកាលបរិច្ឆេទនៃការសិក្សាមួយថ្ងៃ ៨
ម៉ោង ពេល ព្រឹក ៤ ម៉ោង និង ពេលល្ងាច ៤ ម៉ោង ។ ព្រះសង្ឃ
ដែលបានចូលសិក្សានៅសាលានេះត្រូវចំណាយពេល ៤ ឆ្នាំ
ទើបបានបញ្ចប់ថ្នាក់ ហើយត្រូវបានក្រសួងអប់រំយុវជន និង
បណ្តុះបណ្តាលប្រទេសយួនទទួលស្គាល់ជាផ្លូវការថា មាន
កម្រិតស្មើនឹង មធ្យមសិក្សាទុតិយភូមិ ( ថ្នាក់ទី ១២ ផ្លូវលោក
ជាភាសាយួន) ។
ព្រះសង្ឃខ្មែរក្រោម ដែលបានចូលសិក្សានៅសាលានេះ
ឆ្នាំដំបូង ត្រូវបាន សិក្សាវិញ្ញាសាផ្លូវលោកជាភាសាយួន
នៃថ្នាក់ ទី ៦ និង ទី ៧ ដូចជា វិញ្ញាសាគណិត (Đại Số) ,
រូបវិទ្យា (Vật Lí) , ប្រវត្តិសាស្ត្រយួន ( Lịch Sử ), អក្សរ
សាស្ត្រយួន ( Văn Học ) , ភូមិសាស្ត្រយួន (Địa Lí) និង
គិមីសាស្ត្រ (Hoá Học) ជាដើម ។ ចំណែក ភាសាបាលីមួយ
សប្តាហ៍សិក្សាបាន ២ ម៉ោងគត់ គឺរៀនវិញ្ញាសាប្រែលោត
ប្រយោគមង្គលត្ថទីបនី ភាគ ១ ។ វិញ្ញាសាភាខ្មែរក៏មួយសប្តាហ៍
រៀនបាន ២ ម៉ោងដែរ គឺរៀនវេយ្យាករណ៍ខ្មែរ ។ ឈានចូល
ការសិក្សា ឆ្នាំទីពីរ ទីបី និង ទីបួន កម្មវិធីសិក្សាដូច គ្នានឹងឆ្នាំដំបូងដែរគ្រាប់តែឆ្នាំទីពីរគេបានដាក់បញ្ជូលវិញ្ញាសាផ្លូវ
លោកជាភាសាយួន ថ្នាក់ ទី ៨ និង ទី ៩ ,ឯភាសា បាលីសមណ
សិស្សត្រូវប្រែលោតប្រយោគវិញ្ញាសាមង្គលត្ថទីបនី ភាគ ២ និង
ភាសាខ្មែរបន្តរៀនវេយ្យាករណ៏ខ្មែរដដែល ។ ចូលឆ្នាំទីបី នៃការ
សិក្សាសមណសិស្សត្រូវបានរៀនវិញ្ញាសាផ្លូវលោកជាភាសា
យួនថ្នាក់ ទី ១០ និង ទី ១១ , ឯភាសាបាលី សមណសិស្ស
ត្រូវប្រែលោតប្រយោគវិញ្ញាសា មង្គលត្ថទីបនី ភាគ ៣ និង
ភាសាខ្មែរត្រូវបានបញ្ចប់ វិញ្ញាសាវេយ្យាករណ៍ខ្មែរ ។ ឆ្នាំទីបួន
ដែលជាឆ្នាំបញ្ចប់ត្រូវបានសិក្សាភាសាយួនថ្នាក់ទី ១២ និង
បាលី ត្រូវបានបញ្ចប់ កម្ម វិធីប្រែលោតប្រយោគ មង្គលត្ថទីបនី
ភាគ ៤ (ភាគបញ្ចប់) និង វិញ្ញាសាភាសាខ្មែរ ត្រូវបានរៀនអំពី
សិល្បៈតែងកំណាព្យ ។ សាលាបំពេញវិជ្ជាមធ្យមសិក្សា
បាលីភាគ ខាងត្បូង ឬ សាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង នេះ
ត្រូវបានបង្កើតឡើងឆ្នាំ ១៩៩២ ។ បច្ចុប្បន្ន មានព្រះតេជព្រះគុណ
យឿង ញើង ព្រះចៅអធិការវត្តព្រែកអណ្តើក និងជាប្រធាន
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តឃ្លាំងជាចាងហ្វាង
ព្រះតេជព្រះគុណ តាំង ណោ ព្រះចៅធិការវត្តឃ្លាំងជាចាងហ្វាងរង ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ០៨ ខែកម្ភៈឆ្នាំ ២០០៧ មានព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រមួយសម្រាប់ខ្មែរក្រោម នៅដើមសតវត្សរ៍ ទី ២១
និង ដើមសហវត្សរ៍ ទី ៣ នេះ ដោយមានសមណសិស្សនៃ
សាលានេះជាង ២០០ អង្គ បាននាំគ្នាចេញធ្វើ បាតុកម្ម
ដោយអហិង្សា នៅមុខមន្ទីរនគរបាលយួនខេត្តឃ្លាំង ដើម្បី
ទាមទារសិទ្ធិសេរីភាព។ ការធ្វើបាតុកម្មនោះត្រូវបានមតិសា
ធារណៈដឹង ថា ព្រោះរដ្ឋាភិបាលយួនហាម សមណសិស្ស
និមន្តចេញទៅបិណ្ឌបាត្រ ។ ក្រោយការធ្វើបាតុកម្មនេះមាន
សមណសិស្ស ៥ អង្គ ត្រូវបានចាប់ផ្សឹកទាំងកម្រោលនិងដាក់
ពន្ធនាគាររហូតមកដល់សព្វថ្ងៃ នេះព្រមទាំងសមណជាច្រើន
អង្គទៀតត្រូវបានចាប់ផ្សឹកនិង បានបញ្ឈប់ការសិក្សា ផងដែរ ។
ក្រៅពីការសិក្សាអក្សរសាស្ត្រខ្មែររបស់ព្រះសង្ឃផ្នែកធម្មវិន័យ
និងបាលីនៅតាម វត្តអារាមនានាយើងក៏ឃើញមានចលនា
បង្រៀនអក្សរខ្មែររបស់ព្រះសង្ឃនៅតាមវត្តអារាមនានាដល់
កូនចៅខ្មែរក្រោមរយៈពេល ៣ ខែ (ពេលវិស្សមកាលពីសាលា
រៀនជាភាសាយួន) ផងដែរ ។ កុមារខ្មែរក្រោមដែលបានចូល
រៀនអក្សរខ្មែរដំបូងត្រូវបានព្រះសង្ឃបង្រៀនឲ្យចេះអាន និង
ចេះសរសេរសិន។
កម្មវិធីអានអក្សរខ្មែរនេះត្រូវបានព្រះសង្ឃខ្មែរបង្រៀនឲ្យអាន
មាន ៣ ថ្នាក់ គឺថ្នាក់ទី ១ ប្រកបតួអក្សរគ្មានតម្រួតជើង ។ ថ្នាក់
ទី ២ ប្រកបអក្សរតម្រួតជើង ហើយថ្នាក់ទាំងពីរនេះត្រូវបានបន្ថែម
វិញ្ញាសា សរសេរអក្សរផ្ចង់មួយទៀត ។ថ្នាក់ទី ៣ ត្រូវ បានព្រះ
សង្ឃបង្រៀនឲ្យអានអត្ថបទនិងសរសេរតាមសូត្រជាភាសាខ្មែរ ។
ក្រៅពីបង្រៀនឲ្យចេះអាន ចេះសរសេរក៏មានបង្រៀនវិញ្ញាសា លេខ
និងចំណោទផងដែរ ។
VII_ពិធីបុណ្យប្រពៃណីជាតិ និង សាសនា៖ពិធីបុណ្យប្រពៃណីជាតិ និង សាសនាត្រូវដូចជាបុណ្យចូលឆ្នាំថ្មី
បុណ្យសែន ដូនតា (បុណ្យភ្ជំ បិណ្ឌនៅប្រទេសកម្ពុជា) និងបុណ្យ
កឋិនទានជាដើមត្រូវបាន ខ្មែរ ក្រោមនៅកម្ពុជាក្រោមឯកភាព
ប្រារព្ភចំរដូវកាលតែមួយ ។
ក_បុណ្យអកអំបុក ប្រណាំងទូក ង និងសំពះ ព្រះខែ ៖ ចំពោះពិធីប្រណាំងទូក ង វិញ ត្រូវបានចាប់ ប្រណាំងពីថ្ងៃទី
១២/១៣/១៤ កើត ខែកត្តិក ជារៀង រាល់ឆ្នាំ ដោយមានទូក ង
ជាង ៤០ មកពីវត្តនានា ទូទាំងខេត្ត ។ ពិធីនេះត្រូវបានរៀបចំឡើង
យ៉ាង គគ្រឹកគគ្រេងអ្នកទស្សនាទាំង ខ្មែរ និង យួន ផងរាប់ពាន់
នាក់មកពីនានាខេត្តនៅកម្ពុជាក្រោម ។
ចំពោះពិធីអកអំបុក និងសំពះព្រះខែត្រូវបាន ប្រារព្ភឡើងជារៀង
រាល់ឆ្នាំនៅថ្ងៃ ១៥ កើត ខែកត្តិកនៅតាមវត្តអារាមនិងគេហដ្ឋាន ។
ខ_ពិធីបុណ្យចូលឆ្នាំថ្មីនិងបុណ្យសែនដូនតា (បុណ្យភ្ជំបិណ្ឌ)៖ ការប្រារព្ភពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងតាមកាលវេលាដូចជានៅ
ប្រទេស កម្ពុជាដែរ គឺខ្មែរក្រោមបានយកថ្ងៃ ខែ ធ្វើបុណ្យទៅតាម
មហាសង្ក្រាន្តនិងប្រតិទិនដែលបានបោះពុម្ភចេញពីប្រទេសកម្ពុជា ។
គ_បុណ្យកឋិនទាន៖នៅបណ្តាខេត្តផ្សេងៗ ត្រូវបានប្រារព្ភទៅតាមពុទ្ធានុញ្ញាត គឺអាច
ធ្វើបុណ្យបាន ២៩ ថ្ងៃចាប់ពីថ្ងៃដែលព្រះសង្ឃចេញវស្សាទៅ ។
តែចំពោះខេត្តឃ្លាំងវិញត្រូវបាន រដ្ឋាភិបាលវៀតណាមបំរាមធ្វើ
ទៅតាម វិន័យព្រះពុទ្ធសាសនា គឺឲ្យព្រះសង្ឃខ្មែរក្រោម ទាំង ៩២វត្តក្នុងខេត្តប្រារព្ភបុណ្យកឋិនតែមួយថ្ងៃជាមួយ គ្នា ។ បច្ចុប្បន្ននេះ
ក្រោយពីព្រឹត្តិការណ៍បាតុកម្មរបស់សមណសិស្ស សាលាមធ្យម
សិក្សាបំពេញវិជ្ជាបាលីភាគខាងត្បូងខេត្តឃ្លាំងនៅថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ
២០០៨ ដើម្បីទាមទារសិទ្ធិ សេរីភាពនោះមក យើងទទួលបានដំណឹង
ថាមានការកែប្រែឲ្យធ្វើទៅតាមវិន័យនៅក្នុងព្រះពុទ្ធសាសនាវិញហើយ ៕
ប្រភព៖
សារព័ត៌មាន ព្រៃនគរ